កម្មវិធីបង្វឹកលក្ខណៈបុគ្គល លើជំនាញអ្នកឯកទេសគណនេយ្យ

0

 


(១) សេវាកម្ម៖ កម្មវិធីបង្វឹកលក្ខណៈបុគ្គល ឬក្រុមតូចៗ លើជំនាញអ្នកឯកទេសគណនេយ្យ និងពន្ធដា

(២) គោលបំណង៖ 

បុគ្គលដែលនឹងចូលរួមក្នុងវគ្គសិក្សានេះ នឹងទទួលបាននូវជំនាញមួយយ៉ាងពិតបា្រកដ និងមានលទ្ធភាពអាចធ្វើការជាគណនេយ្យករជំនាញ់បាន។ អ្នកចូលរួមអាចជ្រើសរើសប្រភេទនៃអាជីវកម្មមួយប្រភេទដែលពួកគេចង់បាន និងមានបំណងទៅធ្វើការជាមួយ។

ក្រោយរៀនចប់ធានាថានឹងអាចធ្វើការបានដោយស្វ័យប្រវត្តិ ព្រមទាំងមានការគាំទ្រ និងជំនួយជាប្រចាំក្នុងការងារប្រចាំថ្ងៃក្នុងរយៈពេល ៣ខែ។

(៣) លក្ខខណ្ឌតម្រូវ៖ 

  • ជាសិស្សនិស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យលើជំនាញ គណនេយ្យ ហរិញ្ញវត្ថុ ធនាគារ និងសវនកម្ម ចាប់ពីឆ្នាំទី២ ឡើងទៅ ជាដើម។
  • ចំពោះអ្នកដែលមិនបានទៅសិក្សានៅសកលវិទ្យាល័យទេ អាចពិគ្រោះយោបល់ជាមួយនឹងអ្នកបង្វឹកជាមុនសិន ទើបអាចដឹងថារៀនបាន ឬមិនបាន។
  • ត្រូវចេះកុំព្យូទ័រអាចប្រើការបាន។
  • ត្រូវចេះភាសាអង់គ្លេសអាចប្រើការបាន (សមរម្យ)។
  • ផ្តល់ជូនជាលក្ខណៈបុគ្គល ឬក្រុមតូច មិនលើសពី ៥នាក់។

(៤) កម្មវិធីបណ្តុះបណ្តាល និងសិក្សា៖

  1. ការសិក្សាលើមូលដ្ឋានគ្រឹះគណនេយ្យ (៤៥ ម៉ោង)។
  • មេរៀនទី១៖ ការណែនាំទូទៅនៃមូលដ្ឋានគណនេយ្យ
  • មេរៀនទី២៖ ការវាស់វែងប្រតិបត្តិការអាជីវកម្ម
  • មេរៀនទី៣៖ ការវាស់វែងប្រាក់ចំណូលអាជីវកម្ម
  • មេរៀនទី៤៖ វដ្តនៃគណនេយ្យ (ផ្តល់ឱ្យសិស្សចេះធ្វើបញ្ជីគណនេយ្យដោយដៃចាប់តាំងពីទទួលបានពត៌មានរបស់អាជីវកម្ម រហូតដល់ ការបិទបញ្ជីគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ)។
  • មេរៀនទី៥៖ ពន្ធដា និងការកត់ត្រាបញ្ជី
  1. របៀបនៃការរររររៀបចំ និងបង្កើតប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុនអាជីវកម្ម ឬអង្គការក្រៅរដ្ឋាភិបាលមួយ (តាមរយៈប្រព័ន្ធ QuickBooks) ចំនួនសរុប ៤៥ ម៉ោង។
  • រៀបដំឡើងប្រព័ន្ធគណនេយ្យកុំព្យូទ័រ (QuickBooks)។
  • ការបង្កើតក្រុមហ៊ុន (Create Company Profile) ។
  • ការៀបចំតារាងគណនីរបស់អាជីវកម្ម (Chart of Account setup)។
  • របៀប Restore ទិន្ន័យមកប្រើប្រាស់វិញ។
  • របៀប Backup ទិន្ន័យដើម្បីរក្សាទុក។
  • ការរៀបចំឯការសារគាំទ្រផ្សេងៗដែលត្រូវមាន និងជាឧបករណ៍ដ៏សំខាន់របស់គណនេយ្យករដែលត្រូវតែមាន ដើម្បីចុះបញ្ជីគណនេយ្យ និងការណែនាំអំពីការគ្រប់គ្រប់ការចំណាយ និងចំណូល ការគ្រប់គ្រងសាច់ប្រាក់ក្នុងដៃ និងធនាគារ។
  • របៀបនៃការកត់ត្រាបញ្ជីគណនីតាម General Journal Entries ។
  • ការអនុវត្តជាក់ស្តែងអំពីការចុះបញ្ជីលើប្រតិបត្តិការអាជីវកម្មមួយ ឬអង្គការក្រៅរដ្ឋាភិបាលដែលមានជាជំហាន់ៗ សរុបចំនួន ៣ខែ។ 
  • ការបង្ហាញពីការបិទបញ្ជីគណនេយ្យប្រចាំខែ និងការបង់ពន្ធប្រចាំខែ។
  • ការអានរបាយការណ៍គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងការរៀបចំទុកដាក់ឯកសារ។

(៥) រយៈពេលសិក្សា និងការគាំទ្រ៖

  • កម្មវិធីសិក្សាមួយចេះ សរុបជាម៉ោង ៩០ ម៉ោង។
  • ផ្តល់ការគាំទ្រ និងជំនួយរយៈពេល ៣ខែ​ (ទៅតាមលទ្ធភាពនៃបុគ្គលម្នាក់ដែលអាចធ្វើការកើត)។

(៦) តម្លៃនៃការសិក្សា៖

  • បង្វឹកជាលក្ខណបុគ្គល (ម្នាក់ឯង) តម្លៃសិក្សា ៣៥០$ មួយចប់កម្មវិធី។
  • បង្វឹកជាលក្ខណក្រុមតូចៗ (ចាប់ពី ២នាក់ទៅ ៥ នាក់) តម្លៃសិក្សា ១៥០$ មួយចប់កម្មវិធី។

(៧) ទំនាក់ទំនង និងការដាក់ពាក្យ៖ លោកអ្នកអាចចុះឈ្មោះចូលរៀនបានតាមរយៈលេខទំនាក់ទំនងដូចខាងក្រោមនេះ៖

  • លេខទូរស័ព្ទ៖ 012 200 731 / 093 269 065
  • អ៊ីម៉ែល៖ info@gmail.com
  • តាមប្រព័ន្ធសង្គម៖ Facebook​ (Click here) / Telegram (Click here)



Post a Comment

0 Comments
Post a Comment (0)
To Top